តើអង្ករពណ៍ ស ខ្មៅ លឿង និងក្រហម មានភាពខុសគ្នាយ៉ាងដូចម្តេច?

Comments · 5740 Views

ពិតណាស់អង្ករ គឺមានច្រើនប្រភេទ។ ចំណែកឯពណ៍សម្បុរវិញ ក៏អាចបញ្ជាក់នូវគុណភាពនៃអង្ករនិមួយៗផងដែរ។

អង្ករស

ប្រហែលជាអ្នកបានដឹងហើយថា អង្ករសត្រូវបានឆ្លងកាត់ ការសំរិតសំរាំងជាច្រើនដង ដែលបណ្តាលអោយបាត់បង់នូវ វិតាមីន ប៊ី និង ហ្វែបប៊ឺ ជាច្រើន។

អង្ករខ្មៅ

កាលពីបុរម្យបុរាណ គឺមានតែរាជវង្សចិនតែប៉ុណ្ណោះ ដែលអាចទទួលទានបាន ពីព្រោះអង្ករខ្មៅសំបូរទៅដោយ ហ្វែបប៊ឺ និង វិតាមីន អ៊ី ដូច្នេះធ្វើអោយអង្ករនេះមានតំលៃខ្ពស់។ អ្នកជំនាញជឿជាក់ថា អង្ករខ្មៅ គឺល្អសំរាប់សារពាង្គកាយ របស់មនុស្សដូចជា តំរងនោម និងលំពែង។ អ្នកដែលមានសំពាធឈាមខ្ពស់ ឬទឺកនោមផ្អែម គួរតែពិសារបាយអង្ករខ្មៅអោយបានច្រើន ព្រោះវាមានជាតិស្ករតិចជាងអង្ករផ្សេងទាំងអស់។ ជាងនេះទៅទៀត អាចជួយកាត់បន្ថយ ជំងឺមហារីកបានទៀតផង។

អង្ករពណ៍ លឿង និងក្រហម

អង្ករទាំងពីរប្រភេទនេះ មានគុណភាពប្រហាក់ប្រហែលគ្នា គ្រាន់តែអង្ករក្រហម ពិបាករកជាងអង្ករលឿង​។ វាអាចជួយដល់ប្រព័ន្ធរំលាយអាហារ ដើម្បីទប់ស្កាត់កុំអោយឡើងជាតិស្ករ ដែលល្អទទួលទាន សំរាប់អ្នកទឺកនោមផ្អែមកំរិតទី២។

ពេលក្រោយដែលអ្នកដាំបាយ ព្យាយាមដាំអង្ករពណ៍ផ្សេងដែលមិនមែនស ហើយចាំផ្ទៀងលទ្ធផលខុសគ្នាយ៉ាងដូចម្តេច? អង្ករទាំងបីប្រភេទដែលមិនមែនជាពណ៍ស មានសារធាតុប្រឆាំងភាពជ្រីវជ្រួញនៃស្បែក៕

ប្រភព៖ womanitely.com

Comments