តើ Alibaba ជាក្រុមហ៊ុនលំដាប់ណា?

التعليقات · 29037 الآراء

នៅព្រឹត្តិការណ៏ ប្រជុំប្រចាំឆ្នាំ វិនិយោគិន របស់ក្រុមហ៊ុន Alibaba បុរសមានជាងគេនៅប្រទេសចិន បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលគាត់បានបង្កើតឡើងនារឆ្នាំ ១៩៩៩ នឹងក្លាយជាក្រុមហ៊ុនលំដាប់ទី ៥ ធំជាងគេនៅលើលោក នៅឆ្នាំ ២០៣៦។ និយាយរួមទៅ គ្មានក្រុមហ៊ុនណាអាចប្រៀបផ្ទឹម ជាមួយក្រុមហ៊ុនរបស់គាត់បានឡើយ។

jack-ma-s-libertarian-talk-approaches-red-line

"មនុស្សភាគច្រើនិយាយថា Alibaba ធំណាស់។ ខ្ញុំគិតថា ពួកគាត់និយាយត្រូវ ព្រោះវាមិនមានអ្វីខុសទេ បើយើងគ្រាន់តែធ្វើការស្រមើស្រម៉ៃ។" លោក ជេក ម៉ា បាននិយាយពីទំហំនៃមហិច្ឆតារបស់ Alibaba។

ការទស្សទាយរបស់លោក ជេក ម៉ា គឺផ្អែកទៅលើបរិមាណនៃការបញ្ជារទិញ រាល់ទំនិញទាំងឡាយនៅលើគេហទំព័ររបស់គាត់ ដែលមានទឹកប្រាក់សរុបចំនួន ២៣.៥ កោដ៏ដុល្លារ កាលពីឆ្នាំទៅម៉ិញ។

នៅ Hangzhou ចំពោះមុខវិនិយោគិនដែលមកពីគ្រប់ទិសទី លោក ម៉ា បានបញ្ជាក់ថា នៅពេលដ៏ឆាប់ខាងមុខនេះ ក្រុមហ៊ុនរបស់លោកនឹងក្លាយក្រុមហ៊ុន ដ៏មានឥទ្ធិពលមួយដោយបំរើអោយ មនុស្សជាង ២ ពាន់លាននាក់ និងជួយអោយ ជាង ១០ លាន មុខជំនួញខ្នាតតូចធ្វើពាណិជ្ជកម្ម នៅលើគេហទំព័ររបស់គាត់បាន។

លោក ម៉ា បានចំណាយពេលអស់ជាច្រើនឆ្នាំ ដើម្បីបង្កើតសហគ្រាសមួយនេះ រហូតរូបគាត់ឥឡូវនេះ បានក្លាយទៅជាមហាសេដ្ឋីលំដាប់ពិភពលោក៕

ប្រភព៖ bloomberg.com

التعليقات