តើការឆ្លើយឆ្លងទៅរកបុគ្គលណាមុន ជាការខុសឆ្គងដែរឬទេ?

Commenti · 4757 Visualizzazioni

នៅក្នុងសង្គមបច្ចុប្បន្ន បច្ចេកវិទ្យាគឺជាអ្នកនាំមុខ មិនថាតែការប្រកបរបរអាជីវកម្ម ធុនតូចឬមធ្យម សូម្បីតែការរស់នៅប្រចាំថ្ងៃ ក៏ត្រូវពឹងផ្អែកទៅលើបច្ចេកវិទ្យាដែរ។ ដូច្នេះមនុស្សសម័យឥឡូវនេះអោយតំលៃ ទៅលើពេលវេលាខ្លាំងណាស់ ជាពិសេសប្រជាជនលោកខាងលិច។

បើសិនជាមនុស្សអាយុក្រោម ២០ឆ្នាំ ពួកគាត់ភាគច្រើនគិតថាពេលវេលា ហាក់ដូចជាដើរយឺតខ្លាំងណាស់។ តែលុះមកដល់អាយុ ៤០ឆ្នាំប្លាយ ទើបពួកគាត់ដឹងថា ពេលវេលាពិតជាហោះលឿនណាស់។ ដូច្នេះចូរលោកអ្នកគិតគូរជាមុនសិន មុននឹងទៅរកនរណាម្នាក់ ថាតើពួកគាត់សប្បាយចិត្តនឹងជួបសន្ទនាដែរឬទេ?

តួរយ៉ាងដូចជានៅក្នុងប្រអប់សំបុត្ររបស់ ជីម៉ែល ពេលដែលបុគ្គលណាម្នាក់ផ្ញើរសារទៅម្ខាងទៀត ហើយគេមិនឆ្លើយតប នោះនឹងមានរូបសត្វឆ្កែលេចចេញ នៅលើប្រអប់សារនោះជាក់ជាមិនខាន។ ពេលដែលយើងទៅរកគេ ប្រាកដ៏ណាស់ថាយើងពិតជាអន់ មិនថាក្នុងនាមជាមិត្តភ័ក្រ ឬក៏បងប្អូន ព្រោះម្នាក់ៗសុទ្ធតែត្រូវធ្វើការងារដើម្បីចិញ្ចឹមជីវិត។

ដូចដែលបានរៀបរាប់មកខាងលើនេះ ទោះបីជាលោកអ្នកមានគំនិតដ៏អស្ចារ្យមួយ ចង់បង្ហាញទៅដល់មនុស្សនៅជុំវិញខ្លួនអោយបានដឹង ក៏មិនត្រូវទៅប្រាប់គេដែរ ព្រោះពួកគាត់នឹងម៉ាក់ងាយថា មានតែគំនិត តែអត់កំណើត។ សូមរង់ចាំពួកគាត់មកធ្វើការអញ្ចើញ លោកអ្នកទៅពិភាក្សារជាផ្លូវការណ៏ នោះទើបបានគំនិតរបស់លោកអ្នកមានតំលៃ។

ចំពោះទស្សនៈខ្ញុំផ្ទាល់ ខ្ញុំត្រូវគិតជាមុនសិនថា តើភាគីម្ខាងទៀតនឹងទទួលបានអត្ថប្រយោជន៏អ្វីខ្លះ ពីការពិភាក្សារមួយនេះ ទើបធ្វើការសំរេចចិត្តណាត់ជួប ដោយមានការកំណត់ប្រធានបទ និងការយល់ព្រមពីភាគីម្ខាងទៀតដែរ៕

Commenti