ពិតជាមិនធម្មតា! ត្រឹមតែ ១សប្តាហ៏ ប៉ុណ្ណោះ បានជាង ៤លាន ទៅហើយ

Kommentare · 5145 Ansichten

កាលពី The Voice Cambodia រដូវកាលទីពីរឆ្នាំទៅមិញ រ៉េត ស៊ូហ្សាណា ដែលបានឈរលំដាប់ខ្ពស់ជាងគេ ចំពោះការទទួលនូវចំនួនអ្នកទស្សនា ១,៧៨២,៤៤៣ ដង (ក្នុងរយៈពេល ១៨ ថ្ងៃ)។ តែសំរាប់ការប្រលង The Voice Kids Cambodia នារពេលនេះវិញ កុមារា ពេជ្រ ថៃ បានទទួលចំនួនអ្នកទស្សនា ៤,៣៨៨,៧១៩ ដង (ក្នុងរយៈពេលត្រឹមតែ ៧ថ្ងៃ ប៉ុណ្ណោះ)។

និងតាមដោយ កុមារី  ឃុយ ម៉ីហៀង ដែលមានចំនួនអ្នកទស្សនា ៣,៤៥៣,៨១៩ ដង (ក្នុងរយៈពេល ១៤ថ្ងៃ)។

ចំណែកឯអ្នកទីបីវិញគឺ កុមារី រ៉ាស៊ី លីម៉ូរីយ៉ា ច្រៀងបទ Blank Space ដែលមានចំនួនអ្នកទស្សនា ២,៨៦៤,៦៤៤ ដង (ក្នុងរយៈពេល ១៤ថ្ងៃដែរ)។

ទាំងនេះសរបញ្ជាក់អោយឃើញថា ចំនួនអ្នកដែលចូលមើល យូធ្យូប សំរាប់មាតិការខ្មែរ ជាពិសេសតាមរយៈស្មាតហ្វូន មានការកើនឡើងរហូតដល់ ៥ដង ពីឆ្នាំ ២០១៦ ដល់ ២០១៧៕

Kommentare