វិធីសាស្ត្រ សំរាប់កំណត់សំគាល់ អ្នកដែលពូកែធ្វើចេះដឹង

Комментарии · 4865 Просмотры

តើអ្នកធ្លាប់កត់សំគាល់ដែរឬទេ ចំពោះមនុស្សធ្វើដូចជារវល់ណាស់ នៅកន្លែងការងារ? ខ្ញុំគិតថាលោកអ្នកប្រកដ៏ជាធ្លាប់ជួបប្រទៈ ព្រោះនេះមិនមែនជារឿងប្លែកអីនោះទេ វាកើតឡើងស្ទើតែគ្រប់ទីកន្លែងការងារទៅហើយ។ ជួនពួកគេទាំងនោះ ប្រព្រឹត្តខ្លួនលើសពីការរំពឹងទុក របស់អ្នកដ៏ទៃទៅទៀត។

មិនថាពួកគេក្លែងជារវល់ ឬជាអ្នកឆ្លាតវៃយ៉ាងណាទេ ក៏ពួកគេនៅតែត្រូវចាប់ថ្នាក់បាន ដោយសរុបលទ្ធផលចុងក្រោយ មិនបានដូចការរំពឹងទុករបស់អ្នកដ៏ទៃ។ បន្ទាប់ពីនោះពួកគេនឹងរកមធ្យោបាយ ទំលាក់កំហុសទៅលើអ្នកនៅក្បែរ។

តើការក្លែងធ្វើជាអ្នកចេះដឹង នឹងអាចអោយមនុស្សក្លាយជាអ្្នកចេះដឹង?

អ្នកក្លែងធ្វើជាចេះដឹង តែងតែចង់អោយអ្នកដ៏ទៃ ឃើញពីសកម្មភាពរបស់ខ្លួន។ ប៉ុន្តែ បើលោកអ្នកតាមសង្កេតមើលអោយយូរ នោះលោកអ្នកនឹងដឹងពីធាតុពិត ព្រោះតែការមិនយល់ច្បាស់ ពីអត្ថន័យនៃចំណេះដឹងរប់សពួកគេ។ ការពិតទៅ ទាំងនោះគ្រាន់តែជាការសំដែង ឬធ្វើត្រាប់តាមបុគ្គលឆ្នើម ដែលពួកគាត់ចង់យកគំរូតាមតែប៉ុណ្ណោះ។

ដើម្បីលាតត្រដាងការពិតលោកអ្នក គ្រាន់តែសួរសំនួរងាយៗដូចជា៖ 

  1. ហេតុអ្វីបានជាអ្នកជឿជាក់ម្លេះ?
  2. មូលហេតុអ្វីបានជាអ្នកសំរេចចិត្តយ៉ាងដូច្នេះ?
  3. តើអ្នកអាចប្រាប់ពីសេចក្តីលំអិតបានដែរឬទេ?

សំនួរទាំងអស់នេះ នឹងធ្វើអោយចំលើយរបស់ពួកគេច្របូកច្របល់ ស្តាប់មិនយល់។ អ្វីដែលពួកគេអាចបង្ហាញបាន គឺមានតែសំបកក្រៅតែប៉ុណ្ណោះ ពីព្រោះគ្មានការស្រាវជ្រាវ គ្មានការស្វែងយល់ពីចំនុចស្នូល ធ្វើអោយពួកគេមិនអាចបកស្រាយបានយ៉ាងច្បាស់លាស់។

នេះក៏ជាកត្តាសំខាន់មួយដែរ សំរាប់កត់សំគាល់អ្នកដែលពូកែធ្វើចេះដឹង ដើម្បីជៀសវាងអោយឆ្ងាយ ព្រោះមនុស្សប្រភេទនេះគ្មានប្រយោជន៏អ្វីសំរាប់លោកអ្នកឡើយ ក្រៅពីនាំគ្រោះមហន្តរាយ ដល់អ្នកនឹងក្រុមគ្រួសារ៕

ប្រភព៖ lifehack.org

Комментарии