អកប្បកិរិយាទាំង ៧ យ៉ាង ដែលមនុស្សបរាជ័យតែងមាន

commentaires · 5003 Vues

បើសិនជាអ្នកចង់ទទួលបាន នូវជីវិតមួយដ៏មានន័យ ចូរជៀសអោយឆ្ងាយពីទង្វើទាំង ៧ យ៉ាងនេះ មិនថានៅកន្លែងធ្វើការ ឬនៅផ្ទះ។ ព្រោះទង្វើទាំងនេះធ្វើអោយអ្នកនៅជុំវិញខ្លួន គិតថាអ្នកជាមនុស្សទៅមុខមិនរួច។

១. ពួកគេគិត និយាយ តែមិនហ៊ានធ្វើ

ព្រោះពួគគេមើលឃើញឧប្បសគ្គគ្រប់ទីកន្លែង។ នៅពេលខ្លះពួកគេបន្ទោសទៅលើអាកាសធាតុ ដែលជាឧប្បសគ្គរាំងស្ទះដល់ការតាំងចិត្តរបស់ពួគគេ ឬយកលេសថា មិនមានសាច់ញ្ញាត្តិ ឬមិនភ័ក្រ្តណាជួយគាំទ្រ។ ពួគគេជួបបញ្ហាតូចតាចសោះ តែបំលែងទៅជាឧប្បសគ្គមួយដ៏មហិមារ ដើម្បីគេចវេសមិនដោះស្រាយ។

២. ពួកគេនិយាយច្រើន ជាងការស្តាប់

ពួគគេចូលចិត្តនូវការសំដែង ដោយប្រើវោហាស័ព្ទដែលមានទាំងអស់ ដើម្បីធ្វើអោយអ្នកស្តាប់គិតថាពួគគេអស្ចារ្យ។ មានពេលខ្លះ ពួគគេមិនទាំងបានចាប់អារម្មណ៏ផងថា សំដីខ្លួនឯងឆ្គាំឆ្គងប៉ុណ្នា។ នៅពេលដែលអ្នកដ៏ទៃមកអោយដំបូន្មាន ពួគគេបិទត្រជៀកដើរចេញ ព្រោះអ្វីនៅក្នុងផ្នត់គំនិតរបស់ពួគគេ សុទ្ធតែត្រឹមត្រូវទាំងអស់។​

៣. ពួគគេប្រព្រឹត្ត មុនពេលគិត

ពេលដែលពួគគេឃើញអ្វីមួយស្អាត ហើយចូលចិត្ត ពួគគេនឹងទិញរបស់នោះភ្លាម ដោយមិនបាច់គិតយូរ។ បន្ទាប់មកពួគគេឃើញរបស់មួយទៀតល្អជាង ទើបស្តាយក្រោយ។ ពួគគេគិតថាការចំណាយគឺជាបទពិសោធន៏ ដោយមិនខ្វល់ពីលទ្ធផលនៅពេលអនាគត។

 ៤. ពួគគេខ្ជៈខ្ជាយពេលវេលា

ពួគគេមិនដឹងថាត្រូវធ្វើអ្វីបន្ទាប់មកទៀតនោះទេ។ ពួគគេគ្រាន់តែដឹងថា ថ្ងៃហ្នឹងត្រូវតែញ៉ាំអោយឆ្ងាញ់ រួចស្រវឹង មើលភាពយន្ត ដេក។ ការសប្បាយត្រូវតែមាន ប៉ុន្តែត្រូវតែសមស្របទៅកាលៈទេសៈផងដែរ។ ពេលវេលាគួរតែត្រូវបានរៀបចំ អោយមានប្រសិទ្ធភាពខ្ពស់បំផុត។

៥. ពួគគេងាយបោះបង់

មនុស្សជោគជ័យ ចាត់ទុកបរាជ័យជាជណ្តើរទៅកាន់ភាពជោគជ័យ។ ផ្ទុយទៅវិញសំរាប់អ្នកដែលមិនការព្យាយាមខ្ពស់ ពួគគេអាចនឹងរំជើបរំជួលចំពោះការចាប់ផ្តើមដំបូង តែងាយនឹងបោះបង់ចោលទៅវិញ នៅពេលដែលជួបឧប្បសគ្គម្តងៗ។

៦. ពួគគេជ្រើសរើសផ្លូវដែលងាយស្រួល

ប្រសិនបើមានផ្លូវពីរអោយជ្រើសរើស ពួគគេនឹងមិនជ្រើសយកផ្លូវដែលមានគ្រលីកគ្រលុក បត់បែនចុះឡើងច្រើន តែទទួលទិន្នផលខ្ពស់នោះទេ។ ពួគគេសុខចិត្តជ្រើសយកផ្លូវដែលងាយស្រួលទោះបី ជាទទួលបានលទ្ធផលតិចតួចក៏ដោយ។

៧. ពួគគេព្យាយាមទាញអ្នកដ៏ទៃ អោយចុះមកត្រឹមខ្លួនដែរ

ពួគគេមានការច្រណែនខ្ពស់ ចំពោះភាពជោគជ័យរបស់អ្នកដ៏ទៃ ដោយមិនខិតខំប្រឹងប្រែងជំនៈលើខ្លួនឯងទេ បែរជារកគ្រប់ល្បិចកល ដើម្បីនិន្ទារឈ្នានិៈ ធ្វើអោយខូចកេរ្តិ៍ឈ្មោះអ្នកដ៏ទៃទៀតផង។

បើសិនមនុស្សបរាជ័យហ៊ានលៈបង់តែបន្តិចបន្តួច នូវចំណុចអវិជ្ជមានទាំងឡាយនេះ នោះពួកគេនឹងបានល្អប្រសើរជាក់ជាមិនខាន៕

ប្រភព៖ facthacker.com

commentaires