អតិតកាល គ្រាន់តែជាបទពិសោធន៏ប៉ុណ្ណោះ!

Comments · 30845 Views

មនុស្សដែលចាំតែរិៈគន់ជាន់ពន្លិចគេ ខ្ញុំគិតថាពួកគាត់ជាមនុស្សបរាជ័យរួចបាត់ទៅហើយ។ ព្រោះថាបើសិនជាយើងទាំងអស់គ្នាលើកសរសើរ ហើយទាក់ទាញបុគ្គលនោះមកធ្វើការជាមួយ នូវអ្វីដែលគាត់ប៉ិនប្រសព្វមិនល្អទេឬ?

មនុស្សម្នាក់ៗ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន។ មិនថាអ្នកជានរណា ចូរខិតខំប្រឹងប្រែង អោយអស់ពីសមត្ថភាពដែលមាននៅថ្ងៃនេះ។ សូមកុំរស់នៅជាមួយអតិតកាល ឬការស្រមើស្រម៉ៃដែលមិនអាចទៅរួច។ ចូរធ្វើបច្ចុប្បន្នកាលអោយបានល្អបំផុត និងរៀបចំផែនការសំរាប់អនាគត។
 
តាមពិតអ្នកគួរតែមានមោទនៈភាព ដែលបានកើតមកជាកូនអ្នកក្រ ព្រោះអ្នកអាចចាប់ផ្តើមពីបាតដៃទទេ រហូតដល់ទទួលបានជោគជ័យក្នុងឆាកជីវិត ដែលមានមហាជនជាច្រើនស្ញើចសរសើរ។ ហើយការកោតសរសើរទាំងអស់នេះ មិនអាចកើតមានឡើងចំពោះកូនអ្នកមានបានទេ ទោះបីជាពួកគាត់ទទួលបានជោគជ័យកំរិតណាក៏ដោយ ព្រោះមហាជនទូទៅមិនចាប់អារម្មណ៏ ឬក៏មានការភ្ញាក់ផ្អើល
Comments