មានតែវេបសាយ មិនទាន់គ្រប់គ្រាន់ទេ

Comments · 21176 Views

នៅពេលខ្លះទេព្យកោសល្យរបស់មនុស្ស ត្រូវបានកប់ទៅក្នុងបាតបឹង ដោយសារបរិយាកាសនៅជុំវិញខ្លួនគាត់។ សូមថ្លែងអំណរគុណដល់ការវិវឌ្ឍន៏ ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសប្រព័ន្ធបណ្តាញផ្សព្វផ្សាយ ដែលធ្វើអោយបុគ្គលឆ្នើមទាំងនោះ អាចមានឱកាសឧទេសនាមខ្លួន ទៅកាន់ពិភពលោកបានក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ក៏មានបុគ្គលមួយចំនួនតូចខិតខំឧទេសនាម ទាំងខ្លួនឯងមិនមានសមត្ថភាពពិសេសអ្វីទាល់តែសោះ សូម្បីតែវេបសាយ (Script) ក៏គាត់ទិញពីគេមកដែរ ហើយប្រាប់គេថាគាត់ជាអ្នកសរសេរកូដទាំងអស់នោះ។ បងប្អូនជឿចោះ ពីរ បីឆ្នាំ ក្រោយមកទៀត គាត់នឹងបិតវេបសាយនោះចោលវិញ ព្រោះគាត់មិនមានប្រាក់សំរាប់បង់ថ្លៃជួល ស៊ឺវ័រ (Hosting Server) អោយគេទេ។

ខ្ញុំមានបទពិសោធន៏ ក្នុងការតំល៉ើងវេបសាយជាច្រើនឆ្នាំមកហើយ ទើបខ្ញុំហ៊ានធ្វើការវិនិច្ឆ័យបែបនេះ។ ពួកគាត់ប្រហែលជាយល់ច្រឡំថា អោយតែមានមនុស្សចូលទៅចុះឈ្មោះ នៅក្នុងវេបសាយគាត់បានច្រើនកាលណា នោះវេបសាយរបស់គាត់នឹងកើនតំលៃនៅពេលហ្នឹងដែរ។ តាមពិតទៅ វេបសាយ ដែលមានតំលៃគឺជា វេបសាយ ដែលមានមាតិការល្អរៗជាច្រើន ហើយផ្តល់អត្ថប្រយោជន៏ដល់អ្នកប្រើប្រាស់ ឬសង្គមជាតិទាំងមូល។ តួរយ៉ាងប្រៀបធៀបដូចជា ផ្ទះវីឡាមួយមានមនុស្សស្នាក់នៅជាច្រើននាក់ ប៉ុន្តែពួកគាត់គិតតែពីញ៉ាំដេកៗមិនធ្វើការអ្វីទាល់តែសោះ។ តើរយៈពេល ពីរ បីឆ្នាំក្រោយមក ម្ចាស់ផ្ទះនោះនឹងធ្វើយ៉ាងដូចម៉េ្តច? អ្នកទាំងអស់គ្នាគិតទៅ នឹងដឹងចំលើយហើយ។

សំរាប់ខ្ញុំផ្ទាល់ នឹងមិនធ្វើបទបង្ហាញពីគេហទំព័ររបស់ខ្ញុំឡើយ លុះត្រាតែត្រូវបានលាតត្រដាងដោយមហាជនខ្លួនឯង។ ព្រោះខ្ញុំយល់ឃើញថា ចំណុចសំខាន់របស់អ្នកបច្ចេកវិទ្យាគឺ ការកសាងសមិទ្ធិផល និងមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ជាមុនសិន ទើបចេញមុខនិយាយតាមក្រោយ (The more quiet, the more you can hear.)។

ខ្ញុំក៏ដឹងខ្លួនឯងផងដែរថា មានឧបសគ្គមួយចំនួនដូចជា គំលាតនៃភូមិសាស្ត្រ គ្មានការគាំទ្រពីសាច់ញ្ញាតិ ឬមិត្តភ័ក្រ និងកង្វៈថវិការជាដើម ដែលចាំរារាំងនូវភាពជោគជ័យរបស់ខ្ញុំ ប៉ុន្តែនៅពេលដ៏ខ្លីខាងមុខនេះ ឧបសគ្គទាំងនោះនឹងត្រូវរលាយបាត់ ដោយសារយុទ្ធសាស្ត្រដ៏មុតស្រួចរបស់ខ្ញុំ ដែលខិតខំសំលៀងអស់រយៈពេល ជិតពាក់កណ្តាលជីវិតមកហើយ។ យ៉ាងហោចណាស់ ៣គេហទំព័រ ខ្ញុំនឹងធ្វើអោយល្បីរន្ទឺទូរទាំងប្រទេស ចាប់ផ្តើមពីបាតដៃទទេទាំងទ្វេររបស់ខ្ញុំ៕

Comments