ឥរិយាបទទាំង ១២ របស់បុគ្គលជោគជ័យ ដែលអ្នកគួរយកតំរាប់តាម

ភាពជោគជ័យ មិនបានកើតឡើងដោយសំណាង និងសុភមង្គលក៏មិនបានកើតឡើង ដោយភាពចៃដន្យដែរ។ អ្នកដែលទទួល

ភាពជោគជ័យ មិនបានកើតឡើងដោយសំណាង និងសុភមង្គលក៏មិនបានកើតឡើង ដោយភាពចៃដន្យដែរ។ អ្នកដែលទទួលភាពជោកជ័យ សុទ្ធសឹងបានឆ្្លងកាត់នូវឧប្បសគ្គជាច្រើន ប៉ុន្តែដោយសារតែការតាំងចិត្ត ដ៏មោះមុតរបស់ពួកគាត់ ទើបធ្វើអោយពួកគាត់ទទួលបាននូវ ផលិតភាព និងប្រសិទ្ធភាពគួរជាទីពេញចិត្ត។ អ្នកត្រូវតែហាត់ពត់លត់ដំ ទាំងកាយ និងស្មារតី ដើម្បីជំរុះអោយអស់នូវទំលាប់អាក្រក់ និងជំនួសដោយអ្វីៗដែលល្អមកវិញ។ ខាងក្រោមនេះជាទំលាប់ខ្លះៗ ដែលអ្នកគួរយកចិត្តទុកដាក់ និងប្រព្រឹត្តជាប្រចាំ៖



១. គួរក្រោកពីព្រលឹម


ការស្រាវជ្រាវបានបង្ហាញថា ៤៤ភាគរយ អ្នកដែលទទួលជោគជ័យ ក្រោកពីព្រលឹម ៣ម៉ោង មុនចេញទៅធ្វើការ ហើយតែ ៣ភាគរយ ប៉ុណ្ណោះមិនទទួលបានជោគជ័យ។ នឹកស្រម៉ៃថា ភ្ញាក់ពីតំណេកតែមួយម៉ោងមុន ចេញទៅក្រៅជារៀងរាល់ព្រឹក តើការងារប៉ុន្មានដែលអ្នកបានបំពេញ?


២. មានទំនាក់ទំនង


ការស្រាវជ្រាវបានបង្ហាញថា ៧៩ភាគរយ អ្នកដែលទទួលជោគជ័យ ចំនាយពេល ៥ម៉ោង ក្នុងមួយខែរ ដើម្បីចូលរួមប្រជុំ ទំនាក់ទំនងអតិថិជន ឬក៏ទទួលទានកាហ្វេជាមួយមិត្តភ័ក្រ និងពិភាក្សារពីការងារ។ ដូចគ្នានេះដែរ តែ ១៦ភាគរយ ប៉ុណ្ណោះដែលមិនទទួលជោគជ័យ។ ចំណាយពេលជាមួយអ្នកចេះដឹង ការងាររបស់អ្នកនឹងប្រសិទ្ធភាពកាន់តែប្រសើរឡើង ពីព្រោះពួកគាត់មានបទពិសោធន៏ និងចំណេះដឹងខ្ពស់ ដែលអាចត្រួសត្រាយផ្លូវអោយអ្នកដើរបាន។


៣. អេះអោយចំកន្លែងរមាស់


អ្នកដែលទទួលបានជោគជ័យភាគច្រើន មិនងាយនឹងបោះបង់ការតាំងរបស់គាត់ឡើយ។ ពួកគាតនឹងព្យាយាមរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហារទាំងអស់នោះ។ ដូចជាពាក្យគេថា FOCUS: Follow One Course Until Success ។


៤. អានអោយបានច្រើន


តាមការស្រាវជ្រាវបានបង្ហាញថា ៨៦ភាគរយ អ្នកដែលទទួលជោគជ័យ គឺចូលចិត្តអានសៀវភៅ។ ពួកគាត់តែងតែគិតថា ជីវិតគឺជាការរៀនសូត្រមិនចេះចប់។ ដូចជា Dr. Seuss បានមានប្រសាសន៏អញ្ចឹងដែរ គឺអានដើម្បីភាពរីកចំរើន។


៥. បង្កើតជាគំរោង


មុននឹងធ្វើអ្វីមួយត្រូវតែមានគំរោង។ ៨១ភាគរយ ទទួលបានជោគជ័យដោយសារមានផែនការច្បាស់លាស់។ ជាងនេះទៅទៀត ៦៧ភាគរយ បានបំពេញគំរោងរបស់គាត៉ ៧០ភាគរយ ជារៀងរាល់ថ្ងៃ។ ពួកគាត់យកចិត្តទុកដាក់ជាខ្លាំងទៅលើគំរោងរបស់គាត់ ហើយប្តេជ្ញាថានឹងធ្វើអោយបានសំរេច។


៦. កុំមើលកម្មវិធីទូរទស្សន៏ច្រើនម៉ោងពេក


ពេលចូលមកដល់នាទីកំសាន្ត មានតែ ៦ភាគរយ នៃអ្នកទទួលជោគជ័យប៉ុណ្ណោះដែលមើលកម្មវិធីនោះ បើប្រៀបធៀបទៅនឹងអ្នកបរាជ័យ មានដល់ទៅ ៧៨ភាគរយ។ បុគ្គលជោគជ័យ ជ្រើសរើសសកម្មភាពណា ដែលផ្តល់អត្ថប្រយោជន៏ច្រើន ទៅដល់ការងារ និងការរស់នៅរបស់ពួកគាត់។


៧. ចាត់ទុកពេលវេលាជាមាសប្រាក់


បុគ្គលជោគជ័យ ចាត់ទុកពេលវេលាជារឿងសំខាន់ណាស់។ ពួកគាតមិនចំណាយពេលវេលាច្រើន ទៅលើការ ស្រ្កូល មើលបណ្តាញទំនាក់ទំនងសង្គមរបស់គាត់នោះទេ ពីព្រោះពួកគាត់ដឹងថា ពេលវេលាមិនអាចត្រឡប់ថយក្រោយវិញឡើយ ដូច្នេះ ចូរធ្វើអ្វីដែលជារឿងចាំបាច់វិញ។


៨. ប្រថុយគ្រោះថ្នាក់


បុគ្គលជោគជ័យដឹងថា ការប្រថុយគ្រោះថ្នាក់អាចទទួលមកវិញ នូវជ័យជំនៈ។ ដូច្នេះ ពួកគាត់ចូលចិត្តប្រថុយ ដែលមិនមែនជាការធ្វេសប្រហែស តែជាការគិតបានយ៉ាងល្អិតល្អន់បំផុត មុននឹងប្រថុយ។ ភាគច្រើនពួកគាត់ តែងតែមានផែនការទីពីរសំរាប់ទប់ស្កាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់។


៩. លំហែកាយ


ការសំរាកពីការងារ មិនមានន័យថាយើងឈប់ធ្វើការនោះទេ។ នៅក្នុងបរិយាកាសមួយដ៏ស្មុគ្រស្មាញ បុគ្គលជោគជ័យ មិនដែលបង្ខំអោយខួរក្បាលគាត់គិត ទាល់តែប្រេះចេញមកក្រៅនោះឡើយ។ ពួកគាត់ចូលចិត្តស្រូបយកខ្យល់អាកាសបរិសុទ្ធ ដើម្បីអោយគំនិតរបស់គាត់ភ្លឺថ្លាគិតអ្វីៗឆាប់ឃើញ។


១០. ការរក្សារសុខភាព


បុគ្គលជោគជ័យដឹងច្បាស់ថា សុខភាពគឺជារឿងសំខាន់។ បើសិនជាគាត់ធ្លាក់ខ្លួនឈឺ ការងារត្រូវតែផ្អាកដំណើរការណ៍។ អាហារដែលពួកគាត់ទទួលទានរាល់ថ្ងៃ សុទ្ធតែជាអាហារបំប៉នរៀងកាយ និងខួរក្បាល ដើម្បីជួយអោយការងារមានផលិតភាព និងប្រសិទ្ធិភាពច្រើន។


១១. អាចអានគំនិតអ្នកដ៏ទៃបាន


បុគ្គលជោគជ័យដឹងច្បាស់ថា សម្ព័ន្ធភាពគឺជារឿងសំខាន់  ដូច្នេះ ពួកគាត់ព្យាយាម អានគំនិតរបស់ភាគីម្ខាងទៀត ថាគេកំពុងគិតពីអ្វី ដើម្បីរក្សារដៃគូពាណិជ្ជកម្មអោយបានយូរអង្វែង។


១២. ចូលរួមសប្បុរសធម៌


ដូចជាពាក្យរបស់លោក Albert Einstein និយាយថា៖ "មានតែជីវិត ដើម្បីជួយអ្នកដ៏ទៃទេ ទើបគេហៅថា ជីវិតដ៏មានន័យ"។ ចូរជួយអ្នកដ៏ទៃដោយចិត្តស្មោះ អ្នកដ៏ទៃផ្សេងទៀត នឹងជួយអ្នកវិញមិនខាន។


លុយមិនមែនជាអទិទេព្យ អាចដោះស្រាយបញ្ហារគ្រប់បែបយ៉ាងបាននោះទេ ប៉ុន្តែបើមានវានៅជាប់នឹងខ្លួនក៏ជាការល្អ។ លុយគ្រាន់តែជាការវាស់កំរិត ចំណេះដឹង និងសមត្ថភាពរបស់អ្នក នៅក្នុងការងារសុច្ចរិតមួយតែប៉ុណ្ណោះ។ បើសិនជាអ្នកមានគំនិតធ្វើអ្វីមួយ ហើយមិនមានលទ្ធផលតបស្នងជាលុយមកវិញ នោះគេនឹងថាអ្នកអត់ប្រយោជន៏៕


Comments