គន្លឹះ ៣ សំខាន់ៗ សំរាប់កិច្ចសំភាសការងារ

ជាធម្មតាការទៅសំភាសការងារ ជារឿងមួយគួរអោយបារម្ភណាស់ មិនថាចំពោះតែអ្នកទើបនឹងដាក់ពាក្យចូលធ្វើការថ្មីថ្ម

ជាធម្មតាការទៅសំភាសការងារ ជារឿងមួយគួរអោយបារម្ភណាស់ មិនថាចំពោះតែអ្នកទើបនឹងដាក់ពាក្យចូលធ្វើការថ្មីថ្មោងនោះទេ សូម្បីតែអ្នកធ្លាប់មានបទពិសោធន៏ជាច្រើនកន្លែងរួចមកហើយក្តី ក៏នៅតែគ្មានទំនុកចិត្តលើខ្លួនឯងដែរ។ ដូច្នេះការត្រៀមរៀបចំជាមុនគឺសំខាន់ណាស់ សំរាប់កិច្ចសំភាសនិមួយៗ។



១. ស្លៀកពាក់អោយបានសមរម្យ និងប្រើភាសារការទូត


លក្ខណៈសម្បត្តិ និងការសន្ទនាគឺជាអ្វីៗទាំងអស់នៅក្នុងដំណើរការណ៏នៃកិច្ចសំភាស។ ស្លៀកពាក់អោយបានសមរម្យ រៀបឬកពារនិងកាយវិការអោយបានថ្លៃថ្នូរ ហើយនិយាយសំដៅទៅគណៈកម្មការ អោយបានពិរោះ។ ប៉ុន្តែត្រូវប្រុងប្រយ័ត្ននូវចំលើយរបស់អ្នក មិនត្រូវឆ្លើយអោយលើសពី ១ នារទីទេ ព្រោះអ្នកគណៈកម្មការត្រូវការសំភាសអ្នកដ៏ទៃដែរ។


២. ធ្វើអារម្មណ៏អោយធូរស្រាល


រាល់អ្នកគ្រប់គ្រងសុទ្ធតែអាចសង្កេតដឹង ពីភាពតក់ស្លុតរបស់អ្នកមកធ្វើសំភាស។ ចុះបើបុគ្គលិករបស់គាត់មានភាពភ័យខ្លាចតាំងពីដំបូងទៅហើយ គាត់ក៏នឹងមិនរំពឹងថាបុគ្គលនោះ អាចធ្វើការទំនាក់ទំនងល្អជាមួយអតិថិជនកំពូលៗបានដែរ។ ចូរសាកល្បងនិយាយជាមួយខ្លួនឯងនៅក្នុងកញ្ចក់ ឬជាមួយមិត្តភ័ក្រនូវសំនួរដែលអាចត្រូវនឹងសួរ។ ពេលមកដល់មុខបន្ទប់សំភាស ចូរដកដង្ហើមអោយបានវែងៗចំនួនបីដង រួចសឹមបើកទ្វារដើរចូល។


៣. រៀបចំអាកប្បកិរិយាអោយបានត្រឹមត្រូវ


ជាចុងក្រោយសូមរៀបលក្ខណៈឬកពាររបស់អ្នកអោយបានសមរម្យ អ្នកមិនគួរធ្វើទង្វើរដែលអ្នកធ្លាប់ប្រព្រឹត្តនៅផ្ទះ នៅកន្លែងសំភាសការងារបាននោះទេ ដែលទាំងនោះរួមមានដូចជា ការទំពារស្ករកៅស៊ូ ហួច ឬក៏លើកទស្សនៈណាមួយ ដែលមិនទាក់ទងនឹងកិច្ចសំភាស យកមកនិយាយ។ ហាមមិនអោយមកយឺតជាដាច់ខាតនៅថ្ងៃសំភាស៕


Comments