គន្លឹះក្នុងការសរសេរអត្ថបថ សំរាប់គេហទំព័រ : ចំណងជើងដែលទាក់ទាញ អ្នកទស្សនាអោយបានច្រើន

ការប៉ិនប្រសព្វក្នុងការសរសេរចំណងជើងអត្ថបថ សំរាប់គេហទំព័រជាការរួមចំណែកមួយដ៏សំខាន់ណាស់ ដើម្បីអោយការស្

 


សំរាប់ការសរសេរអត្ថបថកាសែត ឬទស្សនាវដ្តី អ្នកសរសេរចំណងជើងតែងតែយកពាក្យប្លែកៗ ឬពាក្យពេញនិយមមួយចំនួនមកដាក់ជាចំណងជើង ប៉ុន្តែយុទ្ធសាស្ត្រនេះមិនអាចយកមកប្រើជាមួយប្រព័ន្ធអ៊ីនធឺណែតបានទេ។ ចំណងជើងទស្សនាវដ្តី ឬកាសែត មានការប្រកួតប្រជែង ចំពោះតែពីរបីប្រភេទសារពត៌មាន ដែលដាក់លក់នៅក្បែរគ្នាតែប៉ុណ្ណោះ ប៉ុន្តែសំរាប់ចំណងជើងនៅលើគេហទំព័រវិញ ត្រូវប្រកួតប្រជែងជាមួយនឹងចំណងជើង រាប់រយលានដ៏ទៃទៀត។


នៅពេលដែលអ្នកសរសេរចំណងជើងអត្ថបថសំរាប់គេហទំព័រ ត្រូវតែយល់អោយបានច្បាស់ចំពោះសញ្ញាចុចពីរ ":" ដែលត្រូវបានចែកចេញជាពីរផ្នែក។ ផ្នែកដំបូងគឺសំរាប់បញ្ជាក់ប្រាប់ឧបករណ៏ស្វែងរក នូវពាក្យដ៏ជាក់លាក់ណាមួយក្នុងការស្វែងរក និងផ្នែកបន្ទាប់សំរាប់ការទាក់ទាញអ្នកអាន ដោយមានការប្រើពាក្យជាគុណនាមច្រើន។


បើសិនជាចំណងជើងរបស់អ្នកវែង អ្នកអាចដាក់ពាក្យគន្លឹះពីរបីពាក្យនៅក្នុងសញ្ញា " " បាន ឧទាហរណ៏ដូចជា (គន្លឹះក្នុងការសរសេរអត្ថបថ សំរាប់គេហទំព័រ "ចំណងជើងដែលទាក់ទាញ" អ្នកទស្សនាអោយបានច្រើន) ដូច្នេះឧបករណ៏ស្វែងរកនឹងពាំនាំតែពាក្យ "ចំណងជើងដែលទាក់ទាញ" យកមកបង្ហាញតែប៉ុណ្ណោះ។


ការសរសេរចំណងជើងបានល្អទៅតាមបទឋានបច្ចេកវិទ្យា នាំផលប្រយោជន៏អោយគេហទំព័ររបស់អ្នកពីរយ៉ាង ទីមួយ៖ ឧបករណ៏ស្វែងរកនឹងដាក់គេហទំព័ររបស់អ្នកនៅលើគេបំផុត។ ទីពីរ៖ ទាញចំណាប់អារម្មណ៏អ្នកអាន និងធ្វើការចែករំលែកទៅតាមបណ្តាញសង្គមនានា៕


Comments