នៅពេលដែលទីផ្សារសេរីកំពុងតែដើរតួរនាទីដ៏សំខាន់ សំរាប់លើកស្ទួយវិស័យសេដ្ឋកិច្ចជាតិនិមួយៗ បញ្ហារពិភាក្សារចំរូងចំរាស់ក៏កើតមានឡើងច្រើនណាស់ដែរ នៅក្នុងក្រុមហ៊ុននិមួយៗដើម្បីដំណើរការណ៏ប្រព័ន្ធពាណិជ្ជកម្មរបស់ពួកគេ។
គេគិតថាភាពខ្វែងគំនិតគ្នានៅក្នុងស្ថាប័នណាមួយ គឺជារឿងធម្មតាព្រោះមនុស្សម្នាក់ៗមានគោលគំនិតរៀងៗខ្លួន។ ប៉ុន្តែចូរចងចាំថាការិល័យមិនមែនជាផ្ទះរបស់ខ្លួនទេ បុគ្គលត្រូវតែគោរពទៅតាមច្បាប់របស់ស្ថាប័ន ហើយថ្នាក់លើក៏មានតួរនាទីចាំជួយសំរប់សំរួលផងដែរ។
ការសំរបសំរួលពីអ្នកគ្រប់គ្រងតាមផ្នែកគឺមានសារៈសំខាន់ណាស់ ដោយរក្សារនូវសមភាពរវាងគ្នាទៅវិញទៅមក។ ពេលដែលអ្នកស្រែកទឺកបានផឹកទឹកទៅគឺឆ្ងាញ់ណាស់ ប៉ុន្តែមិនមានអ្នកណាចង់លើកធុងទឹក ដាក់លើឧបកណ៏ទឹកត្រជាក់នោះទេ។ នេះជាកត្តព្វកិច្ចរបស់អ្នកគ្រប់គ្រងតាមផ្នែកត្រូវអនុវត្តន៏ ដោយចែកជាវេនត្រឡប់ទៅត្រឡប់មកស្មើរៗគ្នា។
បញ្ហារមួយទៀតដែលតែងតែកើតមាន គឺការថតចំលងរួចហើយមិនព្រមថែមក្រដាស។ ពិតជាមិនស្រណុកចិត្តទេចំពោះបុគ្គលិកដែលមកដល់ម៉ាស៊ីនហើយ ត្រូវត្រឡប់ទៅកន្លែងវិញដើម្បីយកក្រដាស់មកដាក់។ ទាំងនេះកើតឡើងមកពីភាពមិនគោរពគ្នាទៅវិញទៅមក បើសិនជាមនុស្សមានទឹកចិត្ត គេនឹងកាន់ក្រដាសលើសចំនួនដែលគេត្រូវថតចំលង ពីរឬបីដងយកមកដាក់ក្នុងម៉ាស៊ីន នោះបញ្ហារនឹងមិនកើតមានឡើងទេ។
ភាពច្រណែននិន្ទារក៏ជាប្រភេទមេរោគទូរទៅដែរ មិនថាតែនៅក្នុងការិយាល័យទេ សូម្បីតែនៅផ្ទះក៏អាចកើតមានបានដែរ។ បុគ្គលិកខ្លះគាត់ឧស្សាហ៏ព្យាយាម មកធ្វើការមុនម៉ោងចេញទៅផ្ទះក្រោយម៉ោង គាត់ជាគំរូដល់អ្នកដ៏ទៃ ហេតុអ្វីចាំបាច់ទៅច្រណែនគាត់? ចូរចងចាំថាកុំប្រកួតប្រជែងការងារជាមួយនឹងបុគ្គលិក ត្រូវប្រកួតប្រជែងការងារជាមួយនឹងខ្លួនឯង។ ហើយនេះក៏ជាតួរនាទីរបស់សអ្នកគ្រប់គ្រង ដែលត្រូវនិយាយប្រាប់ទៅបុគ្គលិកទាំងអស់គ្នា។
ទោះបីជារឿងតូចតាចកើតមាននៅកន្លែងធ្វើការ ប៉ុន្តែវាក៏អាចក្លាយទៅជារឿងគំនុំរវាងបុគ្គលបានដែរ។ ដូច្នេះចូរយកភាពអធ្យាស្រ័យអោយគ្នាទៅវិញទៅមក និងរួមសហការណ៏ដោះស្រាយបញ្ហារដោយគតិបណ្ឌិត នោះកិត្តិនាមស្ថាប័នរបស់អ្នកនឹងខ្ពស់ត្រដែតជាក់ជាមិនខាន៕