១. មនុស្សដែលអ្នកគោរព និងទុកចិត្តត្រូវបានបណ្តេញចេញ
នៅពេលមនុស្សដែលអ្នកគោរព និងជឿជាក់ថាអាចដឹកនាំស្ថាប័នមួយបានយ៉ាងល្អ ត្រូវបានបណ្តេញយ៉ាងអយុត្តិធម៌ នោះអ្នកនឹងអស់កំលាំងចិត្តក្នុងការងារនោះជាក់ជាមិនខាន ព្រោះអ្នកគិតថាថ្ងៃណាមួយនឹងត្រូវបានបណ្តេញចេញដូចជាពួកគាត់ដែរ។
២. អ្នករួមការងារមិនមានភាពសកម្ម
ដូចពាក្យគេថាត្រីមួយស្អុយ គឺស្អុយមួយកន្ត្រក។ ទោះបីជាអ្នកខិតខំប្រឹងប្រែងតែឯងយ៉ាងណា ក៏លទ្ធផលនៃការងារមិនទទួលបានល្អដែរ ព្រោះគ្មានភាពសាមគ្គីគ្នា ហើយយូរនិងឆាប់អ្នកនឹងដើរចេញពីកន្លែងនោះដោយឯកឯង។
៣. ភាពច្រណែនឈ្នានីសកាន់តែច្រើនឡើង
ជាធម្មតានៅកន្លែងធ្វើការតែងតែមានភាពច្រណែនឈ្នានីស គ្នាទៅវិញទៅមកជាក់ជាមិនខាន។ តែសំខាន់ថាតើអ្នកមកឈ្នានីសថ្មីនោះមកពីខ្សែរខាងណា? បើសិនជាថ្នាក់លើគាត់ដាក់មកដើម្បីអោយតតាំងជាមួយនឹងអ្នក ប្រាកដ៏ណាស់គេចង់អោយអ្នកដើររកកន្លែងថ្មីអោយបានឆាប់ៗ។
៤. ចៅហ្វាយរបស់អ្នកមិនយល់ពីការងារ
ហេតុផលមួយដែលធ្វើអោយអ្នកឈឺក្បាល និងត្រូវផ្លាស់ការងារថ្មីនោះ គឺចៅហ្វាយរបស់អ្នកមិនយល់ពីការងារអ្វីទាំងអស់។ គាត់នឹងដាក់បញ្ជារអោយធ្វើការទៅតាមការចង់បានរបស់គាត់ យ៉ាងវក់វីដោយមិនយល់ពីកាលទេសៈ ឬតំរូវការរបស់អតិថិជនឡើយ។
៥. ប្រាក់ឧបត្ថម្ភត្រូវបានបញ្ឈប់
នៅពេលដែលមានក្រុមហ៊ុនធំ ទិញយកក្រុមហ៊ុនដែលអ្នកកំពុងធ្វើការ ការជ្រៀបចូលនៃបុគ្គលិកជំនិតពីក្រុមហ៊ុនធំនោះប្រាកដ៏ជាមាន។ ដូច្នេះប្រាក់ឧបត្ថម្ភផ្សេងៗដែលពីមុនអ្នកធ្លាប់ទទួលបាន នឹងត្រូវកាត់បន្ថយ ព្រោះស្ថានភាពទីផ្សារបានធ្លាក់ចុះ ទើបបង្ខំអោយក្រុមហ៊ុនរបស់អ្នកកំពុងធ្វើការ ត្រូវតែលក់អាជីកម្មទាំងមូលអោយទៅគេ។
៦. គំរោងអភិវឌ្ឍន៏ផ្សេងៗត្រូវបានកាត់បន្ថយ ឬផ្អាកដំណើរការណ៏
នៅក្នុងស្ថានភាពបែបនេះជាសញ្ញាបញ្ជាក់ថា ក្រុមហ៊ុនដែលអ្នកកំពុងធ្វើការមានបញ្ហារផ្នែកហិរញ្ញវត្ថុ។ បើសិនជាអ្នកនៅតែមានភក្តីភាពចំពោះក្រុមហ៊ុន អ្នកប្រាកដ៏ជានៅតស៊ូជាមួយគ្រាលំបាកនោះជាក់ជាមិនខាន។ ប៉ុន្តែបើសំឡឹងមើលអោយបានវែងឆ្ងាយ អ្នកគួរតែស្វែងរកក្រុមហ៊ុនដែលមានភាពរឹងមាំដើម្បីជ្រក ព្រោះថាដល់ពេលអ្នកមានវ័យកាន់តែច្រើនទៅ ការស្វែងរកការងារថ្មីពិតជាពិបាកខ្លាំងណាស់ លុះត្រាណាតែអ្នកចេះនូវជំនាញដែលគ្មានអ្នកដ៏ទៃគេចេះ។
៧. ការងារច្រើន តែគ្មានការលើកទឹកចិត្ត
នៅពេលដែលនាយកគ្រប់គ្រងប្រកាសថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំង តែបែរជាបន្ថែមការងារដល់បុគ្គលិកច្រើនជាងមុន។ នេះក៏ជាហេតុមួយដែលធ្វើអោយ បុគ្គលិកមានការអាក់អន់ស្រពន់ចិត្ត បើទោះបីជាក្រុមហ៊ុនចង់កាត់បន្ថយ ចំនួនបុគ្គលិកអសកម្មមួយចំណែកតូច ក៏គួរតែមានការលើកសរសើរពីអ្នកដែលមានស្នាដៃរផងដែរ។
បើសិនជាអ្នកជួបសញ្ញាណស្ទើរតែទាំងអស់នេះ នៅកន្លែងធ្វើការរបស់អ្នកហើយ ការស្វែងរកាងារថ្មីគួរតែចាប់ផ្តើម ដើម្បីរក្សារចំណូលរបស់អ្នកកុំអោយដាច់៕
ប្រភព៖ entrepreneur.com