៥ យ៉ាង ជួយទប់ស្កាត់ធ្មេញពុកបាន ដោយធម្មជាតិ

Comments · 11390 Views

មិនមានអ្វីបញ្ឈប់ការភ័យខ្លាច នូវសំលេង រ៉ របស់ពេទ្យធ្មេញបានឡើយ គ្រាន់តែស្រម៉ៃគិត ក៏ព្រឺសំបុរបាត់ទៅហើយ។

តើអ្វីជាកត្តារ ដែលបណ្តាលអោយមានការពុកធ្មេញ?

ជាការពិត ធ្មេញរបស់មនុស្សយើង ជាស្រទាប់មួយយ៉ាងរឹងមាំនៅផ្នែកខាងក្រៅ ដែលបានដុះចេញពីអញ្ចាញ។ នៅពេលដែល បាក់តេរី ឬអាស៊ីត បានបំបែកស្រទាប់ខាងក្រៅហើយ ស្រទាប់ខាងក្នុងនោះគឺមានសភាពផុយស្រួយ ដែលងាយបង្ករអោយទៅជាធ្មេញពុក។ 

Tooth Decay

មិនមានអ្វីយកមកជុសជុលធ្មេញពុកបានទេ បើសិនជាស៊ីដល់អញ្ចាញហើយ មានតែដកឬសនោះចោល។ ដូច្នេះ វិធីដែលល្អបំផុតគឺទប់ស្កាត់ជាមុន ដូចជា៖

- កុំញ៉ាំស្ករគ្រាប់ ឬស្ករសុកូឡាច្រើនពេក

- ជៀសវាងតំណាប់ផ្លែឈើ ដែលមានជាតិស្ករ

- កាត់បន្ថយទឹកផ្លែឈើ មានជាតិស្ករច្រើន

- ជៀសអោយឆ្ងាយ ទឹកសូដា ដែលមានជាតិស្ករខ្ពស់

១. ការខ្ពុលមាត់នឹងប្រេងល្ងរ

ការខ្ពុលមាត់ដោយប្រេងល្ងរ នៅពេលព្រឹករយៈពេល ២០នាទី គឺជាមធ្យោបាយយ៉ាងមានប្រសិទ្ធិភាពបំផុត ហើយម្យ៉ាងទៀត ក្លិនប្រេងធម្មជាតិទាំងនោះ អាចបណ្តេញជាតិពុលទាំងឡាយ ចេញពីខ្លួនអ្នកទៀតផង។ អ្នកអាចយកប្រេងដូង ឬប្រេងផ្កាឈូករ័ត្នជំនួសក៏បាន។

២. ញ៉ាំអារហារដែលមានសារៈប្រយោជន៏ដល់ធ្មេញ

ទន្តពេទ្យភាគច្រើនបានបញ្ជាក់ថា សុខភាពមាត់ធ្មេញគឹឋិតលើមនុស្សម្នាក់ៗ ជាអ្នកគ្រប់គ្រង។ ដើម្បីសុខភាពធ្មេញ និងឆ្អឹងរឹងមាំ យើងត្រូវបរិភោគអាហារដែលមានសារជាតិ កាល់ស្យូម និងវិតាមីន ឌី ខ្ពស់ ដូចជា សាច់ត្រី បន្លែបៃតងជាដើម អោយបានច្រើន។

៣. កំដៅព្រះអាទិត្យ

ការស្រូបយកពន្លឺព្រះអាទិត្យ នៅពេលព្រលឹមឡើងជារៀងរាល់ថ្ងៃ ក៏អាចបង្កើតជា វិតាម៊ីន ឌី ដែលអាចជួយកំចាត់ បាក់តេរី នៅក្នុងមាត់របស់អ្នកបានដែរ។

៤. ញ៉ាំទឺកអោយបានច្រើន

នៅពេលដែលប្រអប់មាត់របស់អ្នក មានសភាពស្ងួត ពេលផ្លុំខ្យល់មកខាងក្រៅ នឹងមានក្លិនអាក្រក់ជាមិនខាន។ នេះបញ្ជាក់ថាមាន បាក់តេរី ជាច្រើននៅក្នុងនោះ។ ដូច្នេះ ទាមទារអោយអ្នកផឹកទឹក យ៉ាងហោចណាស់ក៏មួយកែវដែរ រាល់រយៈពេលមួយម៉ោងម្តង។

៥. ថ្នាំដុះធ្មេញ សារជាតិ ហ្វ្លរ៉ាយ

សារជាតិ ហ្វ្លរ៉ាយ អាចជួយការពារ ការយាយីពី អាស៊ីត និងបាក់តេរី ទាំងឡាយបានយ៉ាងល្អ។

បើសិនជាអ្នកមានធ្មេញពុក សូមកុំបង្អង់យូរចំពោះដើណើរឆ្ពោះទៅកាន់ទន្តពេទ្យ។ ប៉ុន្តែ បើអ្នកមិនចង់ឮសំលេង រ៉ ធ្មេញទេ ចូរអនុវត្តន៏ចំណុចប៉ុន្មានយ៉ាងខាងលើនេះចោះ ដើម្បីកាត់បន្ថយករណីធ្មេញពុក៕

Comments