អ្វីគួរ ឬមិនគួរដើម្បីស្ថេរភាពហិរញ្ញវត្ថុ

ការចេះសន្សំទុកដាក់ប្រាក់កាក់ទាំងវ័យក្មេង គឺមានសារៈសំខាន់ណាស់សំរាប់ជីវិតរបស់អ្នក ដើម្បីកុំអោយធ្លាក់


គួរតែ៖ ចាប់ផ្តើមសន្សំប្រាក់ពីថ្ងៃនេះទៅ

ការសន្សំប្រាក់មិនគួររង់ចាំរហូតដល់ថ្ងៃស្អែក ឬឆ្នាំក្រោយទេ ព្រោះហេតុការណ៏អាចកើតឡើងដោយមិនបានព្រៀងទុកមុន ដូចជាសមាជិកគ្រួសារត្រូវចូលមន្ទីរពេទ្យ ឬរៀបអាពាហ៏ពិពាហ៏ជាដើម។ អ្នកត្រូវតែកំណត់ខ្ទង់សន្សំក្នុងគណនីអោយបាន ចាប់ពី ៥០ ទៅ ៧០ ភាគរយ នៃប្រាក់ចំណូលរបស់អ្នក ដើម្បីធានាថានឹងមិនមានវិប្បត្តិសេដ្ឋកិច្ចកើតឡើង នៅពេលដែលអ្នកបាត់បង់ការងារ ឬអាជីវកម្មរបស់ខ្លួន។ បើសិនជាអ្នកមិនអាចសន្សំលើសពាក់កណ្តាលនៃប្រាក់ចំណូលបាន សន្សំបន្តិចម្តងៗក្នុងមួយខែរក៏ប្រសើរជាជាងមិនសន្សំដែរ។

មិនគួរ៖ ក្លាយជាអ្នកញានដើរផ្សារទំនើប

បើទោះបីជាអ្នកតាំងចិត្តថានឹងមិនទិញអ្វីទេ គ្រាន់តែដើរមើលតាមកញ្ចក់ប៉ុណ្ណោះ ប៉ុន្តែការដើរហាងមិនមែនជាទំលាប់ល្អនោះទេ សំរាប់អ្នកចង់សន្សំប្រាក់។ ផ្ទាំងឃោសនានៅលើកញ្ចក់បញ្ចុះតំលៃរហូតដល់ជាង ៥០ភាគរយ នឹងអូសដៃអ្នកអោយចូលទៅក្នុងហាងនោះដោយមិនដឹងខ្លួន ប៉ុន្តែសុទ្ធតែជារបស់ដែលអ្នកមិនត្រូវការ។ ដូច្នេះមុននឹងសំរេចចិត្តអ្វីមួយ សូមចំណាយពេលពីរទៅបីអាទិត្យគិតមើលសិន ចាំទិញជាក្រោយក៏មិនទាន់ហួសពេលដែរ។

គួរតែ៖ បង់ប័ណ្ណឥណទានផ្តាច់ជាប្រចាំ

អ្នកគួរតែបង់ប័ណ្ណឥណទានផ្តាច់ជារៀងរាល់ខែរ ដើម្បីជាសវៀងកំណើននៃការប្រាក់។ បើសិនជាអ្នកយល់ឃើញថា អ្នកមិនអាចបង់ប័ណ្ណឥណទានផ្តាច់ជារៀងរាល់ខែរបានទេ នេះជាពេលដែលអ្នកត្រូវឈប់ប្រើវាទៀតហើយ ព្រោះចំណូលរបស់អ្នកមិនស្មើរនឹងការចំណាយទេ។ ម្យ៉ាងវិញទៀតអ្នកក៏មិនចង់អោយមាន ប្រវត្តិមិនល្អនៅក្នុងប្រព័ន្ធធនាគារដែរមែនទេ?

មិនគួរ៖ ដេញតុងទីនមុនគេអ្នកនឹងមានអារម្មណ៏ថាក្លាយជាអ្នកមាន

ក្នុងមួយពព្រេចភ្នែកតែប៉ុណ្ណោះ នៅពេលដែលដេញតុងទីនបានមក។ ប៉ុន្តែអ្នកនឹងមានភាពស្តាយក្រោយ នៅពេលដែលបង់តុងទីនអោយគេវិញ មិនទាន់រួចផងលុយនោះក៏អស់ទៅ។បើទោះបីជាអ្នកធ្លាប់មានវិប្បត្តិសេដ្ឋកិច្ចនៅក្នុងអតីតកាលក៏ដោយ អ្នកក៏នៅតែអាចក្លាយជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ ដែលមានស្ថេរភាពដដែល ដោយស្ថិតនៅលើការតាំងចិត្តប្តេជ្ញាររបស់អ្នកតែប៉ុណ្ណោះ៕

Comments