ក្នុងការបង្កើតយុទ្ធសាស្ត្រមាតិការល្អៗ ទៀមទារនូវពេលវេលានិងភាពអត់ធ្មត់។ មានមធ្យោបាយខ្លះៗដែលអាចនាំអោយលោកអ្នក ឆ្ពោះទៅកាន់គោលដៅទាំងអស់នោះបាន។ ប្រធានបថផ្សេងគ្នាត្រូវបានអនុវត្តន៏ ជាជំហ៊ានខុសគ្នាដែរ។
១) បង្កើតកាលវិភាគសំរាប់បង្ហោះអត្ថបថ
ការបង្ហោះអត្ថបថទៀងទាត់ពេលវេលាគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថានៅពេលដែលអ្នកទស្សនាចូលមកអាន ស្រាប់តែមិនមានអត្ថបថអោយអានទៅវិញ នេះធ្វើអោយពួកគាត់មានការខកចិត្តជាខ្លាំង។ ហើយភាពទៀងទាត់នេះមានទំនាក់ទំនងការងារយ៉ាងល្អ ជាមួយនឹងឧបករណ៏ស្វែងរកដែលអាចជួយរក្សារកន្លែង សំរាប់មាតិការគេហទំព័ររបស់អ្នកបានទៀតផង។
២) គួរតែមានគ្រប់រស់ជាតិនៃអត្ថបថ
ទន្ទឹមនឹងការបង្ហោះអត្ថបថទៀងទាត់ពេលវេលាហើយ អ្នកក៏គួរតែមានមាតិការផ្សេងៗគ្នា ដើម្បីប្រមូលផ្តុំទស្សនិកជនគ្រប់ស្រទាប់មកទស្សនា ប៉ុន្តែក៏នៅតែរក្សាទំរង់ដើមនៃគេហទំព័ររបស់អ្នកដដែល។ ជួនកាលនៅពេលដែលអ្នកសំដៅមាតិការទៅលើតែចំណុចមួយ នោះនឹងធ្វើអោយអ្នកឧបត្ថមយល់ថា គេហទំព័ររបស់មានអ្នកទស្សនាតិចតួចបំផុត។
៣) ប្រើបច្ចេកវិទ្យាអោយជួយវាយតំលៃ
អ្នកអាចប្រើឧបករណ៏ដូចជា Google Analytics ឬ Facebook Insights ដើម្បីស្វែងយល់ថាតើទស្សនិកជនគាត់ចូលចិត្ត អាននូវអត្ថបថប្រភេទណាខ្លះ និងជាភស្តុតាងសំរាប់បង្ហាញដល់ម្ចាស់ឧបត្ថម្ភ ថានេះគឺជាជោគជ័យដែលគេហទំព័ររបស់អ្នកសំរេចបាន។
៤) រៀបចំគំរោងរយៈពេលវែង
ក្នុងនាមជាគេហទំព័រសារពត៌មាន បើគ្មានពត៌មានសំរាប់ផ្សាយទេ ក៏ដូចជាមនុស្សគ្មានព្រលឹងអញ្ចឹងដែរ។ ដូច្នេះអ្នកត្រូវតែរកមាតិការដ៏ទៃទៀត ដែលមិនតំរូវនូវកាលវរិច្ឆេតចាំបាច់ ដូចជា រឿងប្រលោមលោក អប់រំសុខភាព និងសេ្នហាជាដើមសំរាប់ជំនួយនៅពេល ដែលខ្វះពត៌មានផ្សាយ។
៥) ប្រើបច្ចេកវិទ្យាអោយមានប្រយោជន៏
ចូរតាមដានអោយទាន់ ទិដ្ឋភាពសង្គមបច្ចុប្បន្ន ដើម្បីឆក់ឱកាសនូវភាពឈានមុខគេ។ ឧទាហរណ៏៖ នឹងមានតារាចំរៀងល្បីមកពីអាមេរិក សំដែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកគួរតែសរសេរក្នុងអត្ថបថនោះជាភាសារ អង់គ្លេសមួយបន្ទាត់ខ្លី (Demi Lovato lives in Cambodia) ដើម្បីអោយឧបករណ៏ស្វែងរក បង្ហាញគេហទំព័ររបស់អ្នកដល់អ្នកដែលកំពុងស្វែងរកផង៕