១. ស្វែងរកការបណ្តុះបណ្តាល នៅលើប្រព័ន្ធអ៊ីនធឺណែត
បុគ្គលដែលជោគជ័យគឺមិនដែលបោះបង់ការសិក្សារឡើយ។ ចូរស្វែរកវគ្គសិក្សារខ្លីៗ ដែលពាក់ព័ន្ធជាមួយនឹងជំនាញរបស់អ្នក ឧទាហរណ៏ដូចជាចូលទៅយូធ្យូប រួចស្វែងរក "Harvard ឬ Oxford University lectures" ដែលកត្តារទាំងនេះអាចជួអោយអ្នក ក្លាយជាអ្នកមានជំនាញ លើសពីបុគ្គលិករួមការងារមួយកំរិតទៀត។
២. អានសៀវភៅ និងមាតិការផ្សេងៗ
កត្តារមួយទៀតដែលបង្កើនសមត្ថភាពការងាររបស់អ្នក គឺការអានសៀវភៅ និងមាតិការផ្សេងៗ ដែលពាក់ព័ន្ធជាមួយនឹងជំនាញរបស់អ្នក។ អ្នកមិនចាំបាច់អានម្តងមួយក្បាលទេ ត្រឹមតែមួយជំពូកក្នុងមួយថ្ងៃបានហើយ ដែលនេះអាចជួយក្រើនរំលឹកនូវទ្រឹស្តីមេរៀន បើប្រៀបធៀបទៅនឹងព្រឹត្តិការណ៏នារពេលបច្ចុប្បន្ន។
៣. មើលទំព័រការងារថ្មីៗ
ការពិនិត្យមើលការប្រកាសជ្រើសរើសបុគ្គលិក អាចជួយអោយអ្នកដឹងអំពីទំហំទីផ្សារនៃការងារ ហើយបើសិនជាមានឱកាសល្អហុចអោយ អ្នកអាចផ្លាស់ចូលការងារថ្មីតែម្តង ជាជាងការរង់ចាំនូវការតំឡើងតួរនាទី និងប្រាក់ខែរពីក្រុមហ៊ុនបច្ចុប្បន្ន។
៤. បង្កើតគំនិតថ្មីៗ
បើសិនជាអ្នកទំនេរនៅផ្ទះ អ្នកគួរតែគិតអំពីការអភិវឌ្ឍន៏ក្រុមហ៊ុន ដូចជាការកាត់បន្ថយថ្លៃចំណាយផ្សេងៗ ឬបង្កើនសមត្ថភាព នៃការហ្វឹកហាត់បុគ្គលិកថ្មីថ្មោង។ ដែលទាំងនេះជាសារផ្ញើរទៅដល់នាយកគ្រប់គ្រង អំពីភាពឧស្សាហ៏ព្យាយាមរបស់អ្នក ហើយសញ្ញាវិជ្ជមាននឹងកើតមានចំពោះអ្នក ក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន។
៥. បណ្តាញទំនាក់ទំនង
នៅក្នុងក្រុមហ៊ុនផ្នែកនិមួយៗត្រូវបានចែកផ្តាច់ពីគ្នា ដូច្នេះបើសិនអ្នកចង់់ស្វែងរកអ្នកគ្រប់គ្រង ដែលជាផ្នែកដូចគ្នាមកពិភាក្សារ គឺមានតែពីមិត្តភ័ក្រធ្វើការនៅក្រុមហ៊ុនដ៏ទៃ។ ហើយវីធីដែលងាយស្រួលជាងគេបំផុត ក្នុងការទំនាក់ទំនងនារពេលបច្ចុប្បន្ននោះ គឺបណ្តាញសង្គម។
៦. ប្រើប្រាស់ឧបករណ៏ស្វែងរក
បើសិនជាអ្នកមានប្រព័ន្ធអ៊ីនធឺណែត គួរតែឧស្សាហ៏ស្វែងរកអត្ថបថល្អៗ តាមគេហទំព័រនានាមកអាន ជួនកាលអ្នកអាចមិនដឹងពីបញ្ហារនោះ មានការពាក់ព័ន្ធនឹងការងាររបស់អ្នកដែរ ដូចជា គុណប្រយោជន៏សំរាប់ក្រុមហ៊ុន គោលការណ៏សហជីពសហព័ន្ធ ឬការផ្តល់អោយអតិថិជនពីក្រុមហ៊ុនដ៏ទៃ។
៧. តាមដានពត៌មានជាប្រចាំ
គ្មាននរណាម្នាក់ចង់ក្លាយជាអ្នកចុងក្រោយ ដែលដឹងពីពត៌មានសង្គមនោះទេ។ បើសិនជាមានការក្ស័យធនពីក្រុមហ៊ុន ដែលជាដៃគូរពាណិជ្ចកម្មក្រុមហ៊ុនរបស់អ្នក មានន័យថាក្រុមហ៊ុនរបស់អ្នកបាត់បង់ នូវប្រាក់ចំណូលមួយផ្នែកហើយ មិនយូរមិនឆាប់ការកាត់បន្ថយបុគ្គលិក នឹងកើតមានឡើងនៅក្រុមហ៊ុនរបស់អ្នក។
ទោះបីជាយ៉ាងណាអ្នកក៏នៅមានការងារជាច្រើនទៀត សំរាប់គិតគូរក្រៅពីការងារនៅក្រុមហ៊ុន ប៉ុន្តែចំពោះការស្រាវជ្រាវស្វែងយល់រយៈពេល មួយទៅពីរម៉ោងនៅផ្ទះមិនមានផលអវិជ្ជមាននោះទេ។ ចុះប្រិយិ៍មិត្តអ្នកអានវិញ មានវិធីសាស្រ្តអ្វីខ្លះដើម្បីជំរុញការងាររបស់អ្នក អោយឆ្ពោះទៅមុខកាន់តែលឿន?