តើទីផ្សារ Online នៅកម្ពុជាមានសក្តានុពលកំរិតណាដែរ ទន្ទឹមនឹងអ្នកប្រើប្រាស់មួយភាគធំ មិននិយមប្រើប័ណ្ណឥណទាន?
យ៉ាងណាម៉ិញ មានគេហទំព័រមួយដែលទើបតែបង្កើតឡើង ដើម្បីជាភាពងាយស្រួលដល់បងប្អូនអាជីវករ ឬអ្នកចូលចិត្តប្រើប្រាស់បណ្តាញសង្គម សំរាប់ការចែកចាយនូវពត៍មានផលិតផលផ្សេងៗ ទៅដល់អតិថិជនរបស់ខ្លួន ដោយមិនចាំបាច់ប្រើប័ណ្ណឥណទាន នោះគឺ Rikreay.com។ ប៉ុន្តែ រាល់ការណាត់ជួបរវាងអ្នកលក់ និងអ្នកទិញ្ ត្រូវធ្វើឡើងនៅកន្លែងដែលមានសុវត្ថិភាពបំផុត។
រាល់ការប្រកាសពត៍មានផលិតផលរបស់លោកអ្នក នឹងមាននៅលើទំព័រមុខរបស់ Rikreay.com ដោយឥតគិតថ្លៃជារៀងរហូត។ លើសពីនេះទៅទៀត ប្រសិនបើលោកអ្នកបានចូលជាសមាជិក របស់គេហទំព័រនេះហើយ លោកអ្នកអាចសរសេរជាអត្ថបថ លើកតំលៃនៃគុណភាពផលិតផល ឬអាចប្រកាសជ្រើសរើសបុគ្គលិកក៏បាន។
ម្ចាស់គេគេហទំព័រ លោក Wenleng Taing បាននិយាយថា "នេះគឺជា Open Source Platform ដែលអាចអោយនិស្សិតសិក្សារខាងផ្នែក Web Development អាចសរសេរ Code បន្ថែមនូវមុខងារផ្សេងៗដ៏ទៃទៀតបានយ៉ាងងាយស្រួល។ ដូច្នេះ ជាបឋមខ្ញុំទាមទារអោយមាន ការចូលរួមអោយបានច្រើន ដើម្បីស្វែងយល់ពីឥរិយាបថ នៃការប្រើប្រាស់ទាំងឡាយជាមុនសិន។"
សព្វថ្ងៃនេះ គេគេហទំព័រ រីករាយ មានមុខងារដូចជា៖
- អ្នកប្រើប្រាស់អាចបង្កើតជាគណនីផ្ទាល់ខ្លួន បានយ៉ាងងាយស្រួល (User Profile)
- រាល់ការប្រកាសរបស់គណនីដែលពាក់ព័ន្ធ នឹងផុសចេញនៅលើទំព័រដើមគណនីនិមួយៗ (User's Feed)
- អ្នកប្រើប្រាស់អាចបង្កើតជាទំព័រ ដើម្បីរៀបរាប់ពីសមិទ្ធិផលដែលខ្លួនមាន (Pages)
- សិស្ស និស្សិត ឬបុគ្គលិកក្រុមហ៊ុនអាចបង្កើតជាក្រុម ដើម្បីពិភាក្សារការងារអ្វីមួយ (Groups)
- នារពេលឆាប់ៗខាងមុខនេះ រីករាយ នឹងដាក់បញ្ចាំងដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ (Watch Movies)
- អ្នកប្រើប្រាស់នឹងអាច ទូរស័ព្ទររកគ្នាបាន ដោយមិនគិតលុយ (Video Call)
- និងមុខងារបន្ទាប់បន្សំ ជាច្រើនយ៉ាងទៀត