វេជ្ជបណ្ឌិត ជនជាតិថៃ ដែលឳពុកម្តាយបានស្លាប់ដោយសារ ជំងឺមហារីកថ្លើម បន្ទាប់បរិភោគអាហារ កយផ្លា អស់រយៈពេលជាច្រើនឆ្នាំមក បានធ្វើដំណើរទៅកាន់ភាគខាងជើងនៃប្រទេសថៃ ដើម្បីធ្វើការណែនាំពីគ្រោះថ្នាក់នៃមុខម្ហូបមួយនេះ។
កយផ្លា គឹជាមុខម្ហូបដែលមានតំលៃថោក និងងាយស្រួលធ្វើ ប៉ុន្តែវាមានហានិភ័យខ្ពស់ សំរាប់ជំងឺមហារីកថ្លើម ព្រោះថានៅក្នុងសាច់ត្រីទឹកសាបឆៅទាំងនោះ សំបូរទៅដោយព្រូន និងតេនញ្ញាជាច្រើនប្រភេទ។
បើមិនមានការព្យាបាលទាន់ពេលវេលាទេ អ្នកជំងឺអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។
វេជ្ជបណ្ឌិត ណារ៉ុង បានប្រមូលផ្តុំអ្នកឯកទេស ជំងឺមហារីកថ្លើម ជាច្រើននាក់ទៀត ដើម្បីប្ ប្រយុទ្ធប្រឆាំងជាមួយនឹង ឃាតករឈាមត្រជាក់នេះ។ ពួកគាត់បានចំណាយពេលបួនឆ្នាំ ក្នុងការពិនិត្យ និងព្យាបាល ដែលលទ្ធផលបង្ហាញថា ប្រជាជនថៃភាគឥសាន្ត មានផ្ទុក ប៉ារ៉ាស៊ីត ៨០ភាគរយ ដែលជាចំនួនខ្ពស់ជាងគេនៅក្នុងប្រទេស៕
ប្រភព៖ theguardian.com